ព័ត៌មានជាតិ

លោក លឹម គានហោ អញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ អគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកពញាឮ ខេត្តកណ្តាល

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹង មូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹង មូលដ្ឋានស្រុកពញាឮ ព្រមទាំងលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានប្រារព្ធនៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ បានសម្ពោធអគារ ស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកពញាឮ ។

អគារស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកពញាឮថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជកម្ពុជា បានចាប់ផ្តើមដំណើរ ការសាងសង់ កានពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរនាពេលនេះ ដោយការងារសាងសង់រួមមាន ៖
-ចាក់ដីបំពេញបរិវេណទីធ្លាទីស្នាក់ការបក្ស
-សង់ក្លោងទ្វារថ្មី និងចាក់ផ្លូវបេតុងថ្មីចូលទីស្នាក់ការបក្ស
-កែលម្អអគារស្នាក់ការបក្សចាស់ ជាសាលប្រជុំខ្នាតតូចថ្មី
-ជួលជុលកែលម្អអគារការិយាល័យគណបក្សស្រុក
-រៀបចំសួនច្បារលម្អរបរិវេណទីស្នាក់ការបក្ស
-សាងសង់អគារស្នាក់ការបក្សថ្មី ទំហំ ៣២ម៉ែត្រ X ១២ម៉ែត្រ កម្ពស់ ០២ជាន់ ដែលមានបន្ទប់សាលប្រជុំធំ ៥០០នាក់ ចំនួន ០១ និងបន្ទប់ការិយាល័យធំ ចំនួន ០៥ សម្រាប់បម្រើតាមវិស័យផ្សេងៗ ។

នៅក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានឧបត្ថម្ភបន្ថែមនូវកុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនធ័រ ១៣ឈុត ជូនការិយាល័យបក្សស្រុក ០២ឈុត និងតាមបណ្តាឃុំទាំង ១១ ក្នុង០១ឃុំ ០១ឈុតផងដែរ ក្នុងការជួយសម្រួលកិច្ចការដ្ឋបាលប្រចាំថ្ងៃ ដើម្បីបន្តរបម្រើដល់បងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

អគារស្នាក់ការថ្មីខាងលើនេះ ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមលើសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្នុងមូលដ្ឋានស្រុកពញាឮ ដែលបានលេចឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់ រាល់ការលំបាក ដើម្បីដឹកនាំប្រទេសកម្ពុជា ឈានទៅរកការអភិវឌ្ឍរីកចម្រើន ជាលំដាប់ ភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕

To Top