ព័ត៌មានជាតិ

តើចិន និងសហរដ្ឋអាមេរិក ចំណេញផលប្រយោជន៍អ្វីខ្លះ ពីល្បែងរដ្ឋប្រហារនៅប្រទេសភូមា?

ភ្នំពេញ៖ តើចិន និងសហរដ្ឋអាមេរិក ចំណេញផលប្រយោជន៍អ្វីខ្លះ ពីល្បែងរដ្ឋប្រហារនៅប្រទេសភូមា? ហើយតើសហរដ្ឋអាមេរិក មានឆន្ទៈប្រឆាំងនឹងរដ្ឋប្រហារនេះ ពិតប្រាកដដែរឬទេ?

ជុំវិញបញ្ហាខាងលើត្រូវបាន លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយ បានធ្វើការវិភាគនិងពន្យល់ ក្នុងន័យដើមទាំងស្រុងថា រដ្ឋប្រហារនៅប្រទេសភូមា គឺជាការផ្លាស់ប្តូរ Status Quo ដែនអំណាចរវាងសហរដ្ឋអាមេរិក ចិន និងឥណ្ឌា នៅលើសង្វៀនមហាសាគរ Indo Pacific, តែមិនក្រទ្បាប់ចាក់។ ខណៈដែល COVID-19 បានវ៉ាយប្រហារអាមេរិកយ៉ាងចាស់ដៃ, ស្ថានភាពតំបន់អស្ថិរភាពក្នុងប្រទេសចិន ដូចជា ហុង កុង, ទីបេ និងស៊ីនជាំង មានសភាពស្ងប់ស្ងាត់ឈឹង តែបែរជាមានរដ្ឋប្រហារ នៅប្រទេសភូមាទៅវិញ។ វាគឺជារដ្ឋប្រហារចំពេលលោក Joe Biden ទ្បើងកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់អាមេរិក មិនទាន់បានមួយខែផង។ វាក៏ជារដ្ឋប្រហារ សំរាប់បើកការដ្ឋាននយោបាយអាមេរិករបស់ Joe Biden នៅមហាសាទគរ Indo Pacific។

ការប្រជែងជើងគ្នា ដណ្តើមឧត្តមភាព រវាងកំពូលមហាអំណាចចាស់ (The Dominant Power) សហរដ្ឋអាមេរិក និងមហាអំណាចរះថ្មី (The Rising Power) ចិន បានធ្វើអោយប្រែប្រួល Staus Quo ដែនអំណាចសង្វៀនមហាសាគរ Indo-Pacific , តែមិនក្រទ្បាប់ចាក់។ សហរដ្ឋអាមេរិកបារម្ភខ្លាំងចំពោះចិន ដែលជាមហាអំណាចរះថ្មី មកផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក (The World Order) របស់ខ្លួន ហើយដណ្តើមយកតួនាទី ជាមហាអំណាចកំពូលទី១ ក្នុងលោកគ្រប់វិស័យ ក្នុងឆ្នាំ២០៤៩ ជាខួបទី១០០ឆ្នាំ នៃការបង្កើតសាធារណៈរដ្ឋចិន ដែលធ្វើអោយសហរដ្ឋអាមេរិក បាត់បង់ផលប្រយោជន៏ជាប្រពៃណី និងជាយុទ្ធសាស្រ្ត ព្រមទាំងតួនាទីភាពជាអ្នកដឹកនាំ (Leadership) ខ្ពស់ផុតលេខក្នុងលោក, ទើបសហរដ្ឋអាមេរិក ត្រវតែចាត់វិធានការណ៍សើរើទ្បើងវិញ នូវប្លង់នយោបាយជាយុទ្ធសាស្រ្ត សំដៅទប់, បន្ថយ និងទម្លាក់ចិន (American Strategy for Confronting China Rise) ទៅតាមនយោបាយអាទិភាព របស់ប្រធានាធិបតីតាមជំនាន់។

សហរដ្ឋអាមេរិក បានចូលរួមលេងល្បែងរដ្ឋប្រហារ នៅប្រទេសភូមាជាមួយចិន ដោយបិទភ្នែកម្ខាង (Turning a blind eye) ប្រគល់ភូមាទៅអោយចិន ក្នុងអាណត្តិរបស់លោក Joe Biden។ តើចិនចំណេញអ្វីខ្លះ ហើយអាមេរិកចំណេញអ្វីខ្លះពីល្បែងនេះ? តើសហរដ្ឋអាមេរិក ប្រលែងភូមា ដើម្បីអ្វី?

ដូចបានលើកទ្បើង ក្នុងសំណេរមុនរួចមកហើយ, ចិនចំណេញប្រយោជន៏០៣ ពីរដ្ឋប្រហារនៅភូមា គឺ: ផ្លូវដឹកជញ្ជូនប្រេងឆៅ និងឧស័្មន, ផ្តាច់ចោលអំណាចឥណ្ឌា មិនអោយឆ្លងមកអាស៊ីអាគ្នេយ៏, និងបង្កើតបានប្រព័ន្ធ សុវត្ថិភាពឡោមព័ទ្ធឥណ្ឌាគ្រប់ទិស ដែលយក្សឥណ្ឌា គឺជាឆ្អឹងទទឹងកមួយ ក្នុងយុទ្ធសាស្រ្ត BRI របចិន។

ក្នុងល្បែងនេះ ចិនបានដឹងយ៉ាងច្បាស់ថា ក្នុងរយៈពេលបួនឆ្នាំនៃអាណត្តិទី១ របស់Joe Biden, គាត់គ្មានពេលធ្វើអ្វីបាន ក្រៅអំពីតែដោះស្រាយវិបត្តិ COVID 19 ដែលជាបញ្ហាអាទិភាពទី១, បន្ទាប់មកទៀត គឺសេដ្ឋកិច្ច, រក្សា Status Quo នៅតំបន់មជ្ឈឹមបូព៌ា, សើរើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់, កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងពង្រឹងទ្បើងវិញ ទំនាក់ទំនងផលប្រយោជន៍ជាយុទ្ធសាស្រ្ត និងជាប្រពៃណីជាមួយសម្ពន្ធ័មិត្ត NATO និង Indo-Pacific ដែលត្រូវបានធ្វើអោយខូចខាត ដោយរដ្ឋការលោក Donald Trump។

ងាកមកអាមេរិកវិញ, តើអាមេរិកចំណេញអ្វីពីរដ្ឋប្រហារនៅភូមា?
ក្រោយរដ្ឋប្រហារនៅភូមា, សហរដ្ឋអាមេរិកក៏ចំណេញមិនតិចដែរ ថ្វីត្បិតតែសហរដ្ឋអាមេរិក ត្រូវដកថយមួយជំហាន និងចាញ់ប្រៀបចិនមួយក្រលាមែន។

តាមរយៈទេពកោសល្យការទូតរបស់ Joe Biden និងរដ្ឋមន្រ្តីការបរទេសថ្មី Antony Blinken ដែលសុទ្ធតែជាអ្នកកាទូតអាជីព, ពួកគាត់នឹងបន្តអនុវត្តយុទ្ធសាស្រ្ត Indo-Pacific ដើម្បីការពារផលប្រយោជន៍ជាប្រពៃណី និងជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅមហាសាគរ Indo-Pacific បែបទន់ភ្លន់ និងមិនតក់ក្រហល់ដូច Donald Trump។

ផលប្រយោជនរបស់អាមេរិក ពីរដ្ឋប្រហារក្នុងប្រទេសភូមា គឺ: នៅពេលឥណ្ឌាត្រូវចិនទ្បោមព័ទ្ធគ្រប់ទិស, ប្រទេសឥណ្ឌា នឹងពន្លឿនទិញអាវុធយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត ដូចជា Hypersonic Weapons ដែលឥណ្ឌាបានទិញ ពីអាមេរិកចំនួន 3.4 ពាន់លានដុល្លារ រួចទៅហើយ។

ចំពោះប្រយោជន៍ ជាមួយសម្ព័ន្ធមិត្តដែនកោះPacific ខ្សែក្រវ៉ាត់ទី១នៅអាស៊ីខាងកើត និងសម្ពន្ធមិត្តអាស៊ីអាគ្នេយ៍វិញ, សហរដ្ឋអាមេរិកនឹងមួលបន្ថែមVolume ម៉ាស៉ីនឃោសនារបស់ខ្លួន អំពីអនុត្តរភាព (Hegemony), ការរំលោភសិទ្ធិមនុស្ស និងការគំរាមគំហែងដោយផ្ទាល់ កាន់តែខ្លាំងទ្បើងៗ ពីសំណាក់ចិនដីគោក ទៅលើសន្តិសុខរបស់ពួកគេ។ ការរីកធំទ្បើងនៃអំណាចចិនក្នុងតំបន់ គឺជាលេសល្អបំផុត ដែលសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីសម្លុតតៃវ៉ាន់, ជប៉ុន, កូរ៉េខាងត្បូង និងសឹង្ហបុរី អោយទិញបន្ថែមអាវុធយុទ្ធសាស្រ្តថ្មីៗរបស់អាមេរិកដូចជា Hypersonic Missiles និងខែលការពារមីស៊ីលTerminal High Attitude Area Defense (THAAD) ជាដើម។

ជាងនេះទៅទៀត អាមេរិកនឹងទាមទារអោយពួកគេ បន្ថែមថ្លៃការពារអោយអាមេរិទ្វេរដង ព្រោះ អាមេរិកបានប្រកាសរួចហើយ ក្នុងអាណត្តិលោក Donald Trump ថា សម្ព័ន្ធប៉ាស៉ីហ្វិកខាងលិច ត្រូវតែបង់ថ្លៃការពារបន្ថែមអោយអាមេរិក នៅចំពោះមុខការគំរាមគំហែងរបស់ចិន និងកូរ៉េខាងជើង។

អាមេរិករបស់ Barack Obama ធ្លាប់លេងល្បែងស្រដៀងគ្នានេះរួចមកហើយ ដោយបិទភ្នែកអោយចិន សង់កោះសិប្បនិម្មិតជាច្រើន នៅសមុទ្រចិនខាងត្បូង បម្រើអោយបុព្វហេតុយោធា, បន្ទាប់មកទើបលោក Donald Trump មានលេសគៀងគរសម្ព័ន្ធមិត្ត បង្កើតយុទ្ធសាស្រ្ត Indo-Pacific តាមក្រោយ ដើម្បីត្រង TTP ឬ Pivot to Asia របស់ Barack Obama។ តែដោយសារតែសារជាតិ ជាអ្នកជំនួញរបស់គាត់, លោក Donald Trump លេងល្បែង Indo-Pacific ឆេវឆាវ និងតក់ក្រហល់ពេក ដែលបង្ខំអាយអាមេរិករបស់ Joe Biden ប្តូរក្រទ្បាអុកប្រគល់ (ជើងត្រី) ភូមាអោយទៅចិន ហើយដក (ជើងសេះ) ឥណ្ឌាត្រទ្បប់មកវិញសិន៕

To Top