ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពភូមា ជាកូនធម៌បរទេសតែម្នាក់គត់ របស់រដ្ឋបុរសនៃប្រទេសថៃ ប្រេមទីនសូឡានុន

ភ្នំពេញ៖ លោក ម៉ិន អងឡាយ ជាមេបញ្ជាការ ទាហានជាន់ខ្ពស់ នៃប្រទេស មីយ៉ាន់ម៉ា ដែលមាន សម្ព័ន្ធភាព ជាមួយ ប្រទេស ថៃ យ៉ាងជ្រាលជ្រៅជាពិសេស គឺជា កូនធម៌ ជនជាតិ បរទេសតែមួយគត់ របស់លោកឧត្តមសេនីយ៍ឯក ប្រេមតិន សូឡានុន ជាអង្គមន្ត្រី និងជារដ្ឋបុរសនៃប្រទេសថៃ កាលពី ឆ្នាំ២០១២ លោក ម៉ិន អងឡាយ បានសុំលោក ប្រេមតិនសូឡានុន ធ្វើជាឪពុកធម៌ ដោយសំអាងថា លោក ប្រេម មាន អាយុស្មើ និង ឪពុក របស់លោក និងធ្វើជាទាហានដូចគ្នា។

លោក ភិសានុ ពុទ្ធវង្ស ជានាយទាហាន ជំនិត លោក ប្រេម បានធ្លាប់ បញ្ជាក់ថា លោក ម៉ិន អងឡាយ ធ្លាប់ បានស្នើសុំ លោក ប្រេម ធ្វើជាកូនធម៌ ហើយលោក ប្រេម សើចសប្បាយចិត្តដែលមានកូន។ ក្រៅពីនេះរាល់លើកលោក ម៉ិន អងឡាយ បានធ្វើដំណើរមកប្រទេស ថៃ តែងតែចូលជួប រួមជាមួយឱកាសផ្សេង ក៏បាននាំកាដូអនុស្សាវរីយ៍ ជូនលោក ប្រេម ជានិច្ច។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ លោក ម៉ិន អងឡាយ បានធ្វើដំណើរ មកគោរព វិញ្ញាណក្ខន្ធ លោក ប្រេម ក្រោយពីគោរព វិញ្ញាណក្ខន្ធ លោកបានផ្តល់បទសម្ភាសន៍ថា សម័យលោក ប្រេម នៅមានជីវិត លោកធ្លាប់ចូល ជួប នៅផ្ទះស៊ីសៅថេវ៉េត និងបានទទួលដំបូម្មាន ចំនួន ២រឿង ÷

  • ផ្នែកនយោបាយ ប្រសិនបើនិយាយ ដល់រឿងប្រជាធិបតេយ្យ ត្រូវជា ប្រជាធិបតេយ្យ របស់ប្រទេសខ្លួន ឬប្រទេសគេ គឺជាប្រជាធិបតេយ្យរបស់គេ ពោលគឺប្រជាធិបតេយ្យ ឱ្យសក្តិសមទៅនិងប្រទេសរបស់ខ្លួន។
  • យើងកើតនៅលើផែនដីនេះ នោះយើងត្រូវតបស្នង ម្ចាស់ផែនដី មួយនេះ ប្រសិនបើយើងមិន តបស្នង ផែនដី ផ្តល់កំណើត ដល់យើងនោះទេ បានន័យថា គឺជាជនក្បត់ជាតិ៕ បកប្រែដោយ៖ តូម៉ាតូ
To Top