ព័ត៌មានជាតិ

លោក សយ សុភាព ចំអកក្រុមសម រង្ស៊ី ថា បើឲ្យខ្មែរធ្វើតាមភូមា កុំរត់ចោលស្រុក ត្រូវហ៊ានជាប់គុកដូច លោក កឹម សុខា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចំអកឲ្យក្រុម លោក សម រង្ស៊ី ថា បើឲ្យខ្មែរធ្វើតាមភូមា កុំរត់ចោលស្រុក ត្រូវហ៊ានជាប់គុកដូច លោក កឹម សុខា មិនមែនរត់ចោលស្រុកនោះទេ។

លោក សយ សុភាព បានលើកឡើងតាមរយៈគេហទំព័រហ្វសប៊ុកនៅថ្ងៃទី ៦ ខែ កុម្ភៈនេះ ថា បង្រៀន ឲ្យយកគំរូតាមលោកស្រី អ៊ុង សានសូជី និងរៀនតាមប្រទេសភូមា ។ តែអ្នកនិយាយ រត់ចេញក្រៅ មុនព្រឹត្តការណ៏មកដល់ ដែលមានន័យថាក្រុមអស់លោក ដឹងហេតុការណ៏មុន ហើយ មិនហ៊ានប្រឈម ដូចលោកស្រីទេ។ អស់លោកពិតជា គង់ ហ៊ានមែន។ ពូ កឹម សុខា ឯនេះទៅវិញទេ ដូច លោកស្រី សូជី ។ សុំ អ្នកវិភាគខ្លះហ៊ាននិយាយឲ្យចំៗផង កុំខ្លាចអាមេរិកពេក។

លោក សយ សុភាព បានលើកឡើងបន្ថែមថា អាមេរិកក៏ជើងឯកខាងធ្វើរដ្ឋប្រហារដែរ តាមរយៈ CIA ។ បើផ្អែកលើភូមិសាស្ត្រនយោបាយ និងបណ្តាសារភូមិសាស្ត្រ នេះជាវាសនាប្រទេសភូមា រស់នៅ ជាប់ចិន ឥណ្ឌា ដែលជាមហាអំណាចតំបន់ និងពិភពលោកត្រូវប្រជែងគ្នា និងកាលូកពី លោក ខាង លិច និងសម្ព័ន្ធមិត្ត។ យើងពិតអាណិតភូមា ដែលធ្លាប់ជាអាណាចក្រដូចយើង នៅភូមិភាគនេះ។ តែសំណាងបន្តិច ដោយយើងវាយកំទេចក្រុមចង្រៃមុន ហើយបានចិនជាមិត្តដែកថែបរបស់កម្ពុជា យូរឆ្នាំ កុំអី បងធំ បងតូច ជិតឆ្ងាយ ហែកយើងស៊ីអស់។ ដូច្នេះ បើឲ្យខ្មែរធ្វើតាមភូមា កុំរត់ចោលស្រុក ត្រូវហ៊ានជាប់គុកដូចលោក ពូ កឹម សុខា។ ឧបមាថា ក្រុមរបស់លោកពូ បង្កើតបក្សថ្មី ចូលរួមបោះឆ្នោត ២០២២ -២០២៣ កុំចោទថា អាយ៉ងរបស់បុរសខ្លាំង សម្តេច ហ៊ុន សែន ឲ្យសោះ។ ចង់ដឹង សួរ អាមេរិកទៅ នៅស្រុកអាមេរិកស្រាប់ ។

សម្រាប់ កម្ពុជា អាមេរិកសម្របសម្រួលហើយ។ ជាយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ ចិន មិន ចុះចាញ់ អាមេរិក នៅភូមិភាគ អាស៊ីអាគ្នេយ៍ទេ។ អាស៊ានមួយ វាសនា ២ គឺ ចិន និង អាមេរិក មិនអាច អព្យាក្រឹត្យទេ ព្រោះរុស្ស៊ីខ្សោយ។ មិនអាចនិយាយថា អាស៊ាន ១ វាសនា១ បានឡើយ។

មហាអំណាច ទាំងចិន និងអាមេរិក មិនអនុញ្ញាតឲ្យប្រទេសណាមួយ ប្រកាសអព្យាក្រឹត្យទេ។ ដូច្នេះ រដ្ឋប្រហារនៅភូមា បង្ហាញច្បាស់ថា យោធាស្និទ្ធចិន និងចិនសម្រេចបាន នូវយុទ្ធសាស្ត្រ BRI។ នេះបើតាម អ្នកវិភាគ។

កម្ពុជា បានចូលរួមស្ថាបនិក BRI នៅខែ កញ្ញា ឆ្នាំ ២០១៣ នៅប្រទេស កាហ្សាក់ស្ថាន ដោយ ប្រធានាធិបតីចិន លោក ហ្ស៊ី ស៊ិន ពីង។ ការប្រកាស នយោបាយBRIដោយឡែក ឥណ្ឌូ ប៉ាស៊ីហ្វិក បង្កើត ដោយ អាមេរិក ឥណ្ឌា ជប៉ុន អូស្ត្រាលី នៅ ដាក់ ណាង ភាគកណ្តាលប្រទេស វៀតណាម ដោយ លោក ដូណាល់ត្រាំ ប្រធានាធិបតី អាមេរិក៕
ដោយ៖ ទុំ សុមាល័យ

To Top