ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី ៖ គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ ជាពិសេសទោះបី ស្ថិតក្នុងកាល:ទេស:ណាមួយ ដែលកាន់តែលំបាក ឬមានចលាចល ក៏គណបក្ស ប្រជាជន កម្ពុជា តែងតែនៅជាមួយគ្នា សាមគ្គី ឯកភាព គ្នា ស្មាកៀកស្មាព្រោះ គណបក្ស ប្រជាជន កម្ពុជា តែងតែគិតពីសុខទុក្ខប្រជាជន និងការការអភិវឌ្ឍប្រទេសជាតិរហូត។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែ កុម្ភៈនេះ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរថា “ទោះបីជាក្នុងកាល:ទេស:ណាមួយ ដែលកាន់តែលំបាក ឬមានចលាចល ក៏គណបក្ស ប្រជាជន កម្ពុជា តែងតែនៅជាមួយគ្នា សាមគ្គី ឯកភាព គ្នា ស្មាកៀកស្មា ព្រោះ គណបក្ស ប្រជាជន កម្ពុជា តែងតែគិតពីសុខទុក្ខប្រជាជន និងការការអភិវឌ្ឍប្រទេសជាតិរហូត។ គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯងនោះទេ”៕

To Top