ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តបើអាចកុំឡើងមកភ្នំពេញ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ បងប្អូននៅតាមបណ្តាខេត្ត បើអាចសូមកុំឡើងមកភ្នំពេញ ជៀសវាងភាពកកកុញ និងដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍ ២០កុម្ភៈ»។

តាមរយៈសារសំឡេងបន្ទាន់ នៅយប់នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នៅពេលនេះ «ព្រឹត្តិការណ៍ ២០កុម្ភៈ» ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍មុនៗ ដោយត្រឹម៣ថ្ងៃប៉ុណ្ណោះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដប្រមាណ១០០នាក់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

To Top