ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ ឲ្យលោក អាយ ម៉ាស័រ ប្រធានក្រុមប្រឹក្សាភិបាលសណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បិទសណ្ឋាគារជាបន្ទាន់ ដោយសារមានជនជាតិ៤នាក់ ដែលស្នាក់នៅទីនោះ រកឃើញឆ្លងជំងឺកូវីដ១៩។
លិខិតរបស់រដ្ឋបាលខេត្ត នាថ្ងៃ២៦ កុម្ភៈនេះ បានឲ្យដឹងថា ម្ចាស់សណ្ឋាគារ មិនត្រូវអនុញ្ញាតឲ្យភ្ញៀវថ្មី ចូលស្នាក់នៅហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវ ដែលកំពុងស្នាក់នៅ ក្នុងសណ្ឋាគារចេញ-ចូល ដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ។
ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ ៕
