នយោបាយ

អ្នកតាមដាន ភូមិសាស្ត្រ នយោបាយ ៖​ ស្ថានភាពនៅភូមាកុំសង្ឃឹមថា នឹងមានអន្តរាគមន៍ ពិតប្រាកដពី UN ឱ្យសោះ ប្រសិនបើចិនមិនព្រម

ភ្នំពេញ៖ អ្នកតាមដានភូមិសាស្ត្រ នយោបាយ លោក តាន់ វុទ្ធា បានលើកឡើងថា ស្ថានភាពនៅប្រទេសភូមា កុំសង្ឃឹមថា នឹងមានអន្តរាគមន៍ ពិតប្រាកដពីអង្គការសហប្រជាជាតិ (United Nations) ឱ្យ សោះ ប្រសិនបើចិនមិនព្រម ។

លោក តាន់ វុទ្ធា បានលើកជា ទឡ្ហីករណ៍ មកពន្យល់ តាមរយ:គេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី ១ មីនានេះថា សូមពិនិត្យមើលអោយច្បាស់ទៅ អ្នកដែលចូលចិត្តប្រើពាក្យ«សហគមន៍ អន្តរជាតិ, សហគមន៍ អន្តរជាតិ»។ សហគមន៍ អន្តរជាតិនឹងជាស្អី, សហគមន៍ អន្តរជាតិ នឹង អាចផាត់ចិន ចោលបានដែរ ឬទេ បើចិនជាប្រទេសប្រទេសទី៣ ដែលជួយចិញ្ចឹមអង្គការសហប្រជាជាតិ អោយរស់រានមានជីវិត ។ ទោះជាជប៉ុន ជួយចិញ្ចឹមអង្គការ សហប្រជាជាតិយ៉ាងច្រើន, ក៏ជប៉ុនគ្រាន់ តែជាខ្លាក្រដាស់ប៉ុណ្ណោះ ព្រោះជប៉ុន មិនមែនជាសមាជិក អចិន្រ្តៃយ៏ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខទ្បើយ ។ ដូចនេះ ក្នុងក្របខណ្ឌ នៃអង្គការរក្សា សណ្តាប់ធ្នាប់ពិភពលោកធំជាងគេ (United Nations), ប៉ូលអំណាចមានទឹកមាត់ប្រៃ និងខ្លាំងជាងគេបង្អស់នៅអាស៊ី គឺនៅតែជាចិនដដែល ។ ដំណោះស្រាយ (Resolution) នៅប្រទេសភូមា ចេញមិនរួចទ្បើយ ប្រសិនបើចិនប្រើអំណាច Veto Power ក្នុងឋានៈជាសមាជិក អចិន្រ្តៃយ៍ទាំង៥ ៕

To Top