ព័ត៌មានជាតិ

អគ្គិសនីស្វាយរៀង ជូនដំណឹង ពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន នៅថ្ងៃទី២ ខែមីនា ដើម្បីអនុវត្តការងារជួសជុលដំឡើងបរិក្ខារ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង​ ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច នឹងមានការ រអាក់រអួលខ្លះៗជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីស្វាយរៀងទាំងស្រុង ៖

To Top