នយោបាយ

អ្នកតាមដាន ភូមិសាស្ត្រនយោបាយ ៖ កម្ពុជាកុំខ្លាចខ្ចីលុយចិន គឺត្រូវខ្ចីទ្វេរគុណ យកមកអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រ នយោបាយ លោក តាន់ វុទ្ធា បានថ្លែងជំរុញឲ្យមិត្តចិនបង្កើនការវិនិយោគ និងផ្តល់ជំនួយឲ្យកាន់ តែច្រើនថែមទៀត មកឲ្យខ្មែរ ជាពិសេសកម្ពុជា មិនត្រូវខ្លាចក្នុងការខ្ចីលុយពីចិនទេ ដោយត្រូវខ្ចីឲ្យបានទ្វេរគុណ ដើម្បីយកមកអភិវឌ្ឍជាតិ ។

លោក តាន់ វុទ្ធា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២ មីនានេះថា «មិត្តចិនត្រូវតែបង្កើនការវិនិយោគ ហើយត្រូវតែផ្តល់ជំនួយ ច្រើនថែមទៀតមកឲ្យខ្មែរ។ យើងកុំខ្លាចខ្ចីលុយចិន គឺយើងត្រូវតែខ្ចីឲ្យបានទ្វេរគុណ ដើម្បីយកមកអភិវឌ្ឍន៍ជាតិយើង» ។

អ្នកតាមដានភូមិសាស្ត្រ នយោបាយរូបនេះ គូសបញ្ជាក់ថា ខែកុម្ភៈ ឆ្នាំ២០១៩ ចិនបានលុបចោលបំណុលជាង ៥ពាន់លានដុល្លារពីប្រទេសកាមេរូន (អាហ្រ្វិក) ។ ខ្ចីហើយសុំលុបបំណុលចោល ខ្ចីហើយសុំលុបបំណុលចោលទៅ ព្រោះវាជាបំណុល នយោបាយ ដែលខ្មែរក្នុងនាមជាមិត្ត ស្មោះត្រង់បំផុត របស់ចិន បានជួយចិនច្រើនណាស់ តាំងពីអតីកាល រហូតមកដល់បច្ចុប្បន្ន ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ចំពោះសម័យសង្រ្គាម ឥណ្ឌូចិនលើកទី២ បើខ្មែរបដិសេធ មិនជួយយួនយៀកកុង តាមសំណើរ របស់ចិនប៉េកាំងទេ ម្លេះអាមេរិកនឹងមកកាងជាប់ នៅតំបន់ឥណ្ឌូចិន ហើយចិន នឹងអស់ឱកាសរលីងតែម្តង ក្នុងការច្បាមយកសមុទ្រ ខាងត្បូង ដែលបើកផ្លូវឲ្យចិនក្លាយ ជាមហាអំណាចសមុទ្រ ។

លោកគូសបញ្ជាក់ថា តួយាងពេលអាមេរិក បានជួយកាងឲ្យជប៉ុន នៅសមុទ្រចិនខាងកើត លើប្រជុំកោះ Diaoyu (កោះរបស់ចិន) និងជួយកាងឲ្យកោះតៃវ៉ាន់ (ខេត្តមួយរបស់ចិន) គឺជប៉ុន និងអាមេរិក មានបំណងខ្ទប់អំណាចចិន ឆ្ពោះទៅមហាសាគរប៉ាស៊ីហ្វិកខាងកើត ៕

To Top