ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា​ នឹងបន្តទិញវ៉ាក់សាំង ផ្សេងទៀត ពីបណ្តាប្រទេស មហាអំណាច

ភ្នំពេញ ៖ ប្រទេសដែលជាគោលដៅ សម្រាប់ការទិញ វ៉ាក់សាំងបន្ត មកចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនោះ គឺមានប្រទេសរុស្ស៊ី បារាំង និង អាមេរិក។

សម្តេចតេជោបន្តថា ខាងមុខនឹងបន្តដូចអ្វីដែលរំពឹងទុក នឹងស្នើសុំទីញពីស៊ីណូហ្វាម បន្ថែមទៀត មួយលានដូសពីចិន ដែលនឹងចាក់បានលើមនុស្ស២លាននាក់ ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចថា ក្រៅពីវ៉ាក់សាំង២មុខនេះ មកពីចិន និងឥណ្ឌា នឹងបន្តមើលវ៉ាក់សាំងផ្សេងទៀត ដូចជាពីរុស្ស៊ី បារាំង និងអាមេរិក ដោយនឹងបញ្ជាទិញបើសិនមាការចរចាត្រូវគ្នា ។ អ្វីសំខាន់គឺរកវ៉ាក់សាំង ចាក់ឲ្យពលរដ្ឋឲ្យបាន ៕

To Top
×