ភ្នំពេញ៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបាននាំយក ម្ហូបអាហារចំរុះ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កម្លាំងប្រចាំការ បំរាមចេញ-ចូលខេត្តព្រះសីហនុ ។

ម្ហូបអាហារចំរុះរួមមាន៖ ទឹកសុទ្ធចំនួន៣០កេស ទឹកក្រូច ១០កេស មី១០កេស ត្រីក១០យួរ កាហ្វេ១០កញ្ចប់ និងថវិកា ៤លានរៀល ឧបត្ថម្ភ ដល់កម្លាំងប្រចាំការ បំរាម ដំណើរចេញឬចូល ខេត្តព្រះសីហនុ ក្នុងដំណាក់កាល ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ គោលដៅរង្វង់មូលអូរត្រេះ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១៕




