ព័ត៌មានជាតិ

លោក សយ សុភាព ស្នើឱ្យពិចារណា កែសម្រួលភារកិច្ច អធិការស្រុក សៀមប៉ាង

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានស្នើឱ្យពិចារណា កែសម្រួល ភារកិច្ច អធិការស្រុកសៀមប៉ាង ក្រោយកោះហៅស្រី នគរបាលចរាចរណ៍ម្នាក់ បំបៅដោះកូន ក្នុងពេលបំពេញភារកិច្ច មកធ្វើកិច្ចសន្យា។

ជុំវិញករណីនេះមន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អ្នកនយោបាយ និង មន្រ្តីសង្គមស៊ីវិលមួយចំនួន បានបញ្ចេញមតិយោបល់ រិះគន់ចំៗ ចំពោះចំណាត់ការ របស់លោកអធិការស្រុក សៀមប៉ាង នេះផងដែរ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នះថា ៉គួរកែសម្រួល ភារកិច្ច អធិការស្រុក សៀមប៉ាង ខ្ញុំស្នើសុំថ្នាក់ដឹកនាំគួរពិចារណា កែសម្រួលភារកិច្ច លោកអធិការស្រុក សៀមប៉ាងហើយ លើកការកោតសរសើរ ចំពោះលោកស្រី នគរបាលចរាចរ ដែល សក្ត័សមជាមាតាដែលទទួលខុសត្រូវ ចំពោះកូន និងភារកិច្ចដែលអង្គភាព ប្រគល់ជូន ៉៉ ៉។

ជាមួយគ្នានេះ លោក សយ សុភាព ក៏សូមកោតសរសើរ ចំពោះលោកស្រី ជូ ប៊ុនអេង រដ្ឋកលេខាធិការ ក្រសួងមហាផ្ទៃ ដែលលោកស្រីបានចេញលិខិត ការពារលោកស្រីជាមាតានៃកូន ដ៏គួរឲ្យកោតសរសើរ ។

ដោយឡែកលោកក៏បាន សម្តែងនូវការសោកស្តាយ ចំពោះលោកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ ដែលបានបកស្រាយ មិនការពារចំពោះស្ត្រី ដែលជានគរបាលចរាចររបស់លោក ហើយការពារលោកអធិការ ស្រុកទៅវិញ។

លោក សយ សុភាព បន្តថា ប្រសិនបើ ថ្នាក់ដឹកនាំពិចារណា សម្រួលភារកិច្ចលោក អធិការទៅកន្លែងផ្សេង ជាការបង្ហាញ ឲ្យឃើញនូវ តំលៃជាស្ត្រី ដែលមានទនួលខុសត្រូវ មិនត្រឹមតែជាមាតាប្រកប ដោយព្រហ្ម វិហារធ៌ម ល្អទេ តែនូវបានបង្ហាញ ពីការទទួលខុសត្រូវ ចំពោះការងាររាជការ ថែមទៀតផង៕

To Top