ព័ត៌មានជាតិ

លោកឧកញ៉ា គិត ចាន់ថា ប្រគល់អំណោយ អង្ករនិងម៉ាស់ ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការធំ

ភ្នំពេញ ៖ លោកឧកញ៉ា គិត ចាន់ថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់អំណោយ សប្បុរសធម៌ ជាអង្ករចំនួន១០តោន និងម៉ាស់១០កេសធំ ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការធំ ដើម្បីជួយជនរងគ្រោះ ដែលកំពុងជួបការខ្វះខាត ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា គិត ចាន់ថា លោកស្រី ទិត សុខុម និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភអង្ករ និងម៉ាស់ធំ ដើម្បីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន បើទោះបីជាស្ថិតក្នុងគ្រាដ៏លំបាក ដែលយើងទាំងអស់គ្នាបាន និងកំពុងប្រឈមជាមួយជំងឺរាតត្បាត សកលកូវីដ-១៩ក៏ដោយ ក៏សប្បុរសជនគ្រប់មជ្ឈដ្ឋាន នៅតែឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងបង្ហាញពីស្មារតី នៃវប្បធម៌ ចែករំលែកដល់កាកបាទ ក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដោយមិនមានការរើសអើង ពូជសាសន៍ ជំនឿ សាសនា និងប្រកាន់និន្នាការ នយោបាយឡើយ ៕

To Top