ព័ត៌មានជាតិ

ជនបរទេសម្នាក់ រឹងទមិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ បង្ខំនាំទៅកាន់មណ្ឌល សុខភាព ចាក់អង្រែក្រោម!

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បុរសជនជាតិបរទេសម្នាក់ ស្នាក់នៅក្នុងខុនដូរមួយកន្លែង ស្ថិតនៅ ផ្លូវលេខ10BT ភូមិសន្សំកុសល5 សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ បានរឹងទទឹង មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹករហូតដល់ល្ងាច បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាម បញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កម្លាំង គ-អន្តរាគមន៍ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានី ភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួង សុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្ត ជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាព ចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង ៕

To Top