ព័ត៌មានជាតិ

តារាចម្រៀង ណុប បាយ៉ារិទ្ធ ជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយសម្រាកព្យាបាល២៥ថ្ងៃ

ភ្នំពេញ៖ តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតនៅផ្ទះ។

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២ មេសានេះថា “២៥ថ្ងៃគត់ នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ ព្យាបាលដល់រូបខ្ញុំ ក៍ដូចជាអ្នកជម្ងឺទាំងអស់ ដែលសម្រាកព្យាបាល នៅសណ្ឋាគារThe Great Duke Hotel ។ថ្ងៃនេះខ្ញុំទទួលបានតំណឹងល្អគឺលទ្ធផលអវិជ្ជមាន២ដងលោកគ្រូពេទ្យបានអនុញ្ញាត្តិអោយចេញទៅធ្វើចត្តាឡីស័កបន្តរនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ”

To Top