ព័ត៌មានជាតិ

អាជ្ញាធរ ស្រុកខ្សាច់កណ្ដាល ចុះត្រួតពិនិត្យ និងឃាត់ការ ធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយ ទៅខេត្តមួយ

កណ្ដាល ៖ គណៈបញ្ជាការឯកភាព ស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក ប៊ុន ផេង អភិបាលស្រុក ខ្សាច់កណ្តាល មានការចូលរួមលោកស្នងការង ខេត្តកណ្តាល លោកអភិបាលរងស្រុក សហការជាមួយ កងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកងកម្លាំងកងរាជអាវុធហត្ថ ស្រុក កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១បានចុះត្រួតពិនិត្យ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៧ ដល់២០ ខែមេសា ឆ្នាំ២០២១ ពីភូមិសាស្ត្រ នៃ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

អភិបាលស្រុកខ្សាច់កណ្ដាល បានចុះពិនិត្យនិងអនុវត្ត តាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅ គឺទី១- ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ទី២-ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ទី៣-ឃុំមេសប្រចាន ស្រុកពារាំង ខេត្តព្រៃវែង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ទី៤-ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

និងទី៥-ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។

សូមជម្រាបថា ការចុះត្រួតពិនិត្យ ក្នុងគោលបំណងនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នសម្រាប់ រយៈពេល១៤ថ្ងៃ ដើម្បចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

To Top