ព័ត៌មានជាតិ

CMAC ៖ សុនខហិត រកអ្នកផ្ទុកវីរុសកូវីដ១៩ នៅកម្ពុជា កំពុងដំណើរការឆ្ពោះទៅមុខ (Video)

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ដំណើរការឆ្ពោះទៅមុខជានិច្ច នៃសុនខហិត រកអ្នកផ្ទុកវីរុសកូវីដ១៩ នៅកម្ពុជា ។

ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាល និងអង្គភាព CMAC ឲ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ ដោយមានក្រុមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញសុនខសិក្សារួមគ្នា។

តាមរយៈបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ លោក ហេង រតនា នៅថ្ងៃ៧ មេសា បានឲ្យដឹងថា «ដំណើរឆ្ពោះទៅមុខ នៃសុនខហិត រកអ្នកផ្ទុកវីរុសកូវីដ១៩ នៅកម្ពុជា អង្គភាពស៊ីម៉ាក់ មានសុនខ មានឯកសារ និង សំភារៈហ្វឹកហ្វឺន មានអ្នកមានសមត្ថភាពកាន់សុនខ និងមានគ្រូបច្ចេកទេស មានសមត្ថភាព បង្ហាត់បង្រៀនសុនខ រួមគ្នាជាមួយសាស្ត្រាចារ្យ វេជ្ជសាស្ត្រ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល»។

លោកបន្ដថា ជាពិសេសនោះ មានការគាំទ្រទាំងស្មារតី និង សំភារៈពីមិត្តភ័ក្តជាតិ និងអន្តរជាតិ ទាំងអស់គ្នាបន្តខិតខំ និងប្តេជ្ញាអនុវត្តតាមគំនិតផ្តួចផ្តើម របស់សមេ្តចតេជោ ហ៊ុន សែន ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ សុនខហិត រកអ្នកផ្ទុកវីរុសកូវីដ១៩ ដើម្បីរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា ទាំងស្ថានភាព ចំពោះមុខ និងអនាគតវែងឆ្ងាយ ។

លោក ហេង រតនា ក៏បានលើកឡើងទៀតថា សុនខហិត អ្នកផ្ទុកវីរុសកូវីដ១៩ បានហ្វឹកហ្វឺន និងកំពុងប្រើប្រាស់ នៅប្រទេសមួយចំនួន ៕

To Top