ព័ត៌មានជាតិ

តំណាង ឧត្តមនាវីឯក ទៀ សុខា នាំយកថវិកា ១០លានរៀល ចូលរួមបុណ្យ ទក្ខិណានុប្បទាន គម្រប់ខួប៧ថ្ងៃ វិញ្ញាណក្ខន្ធ ឧត្តមនាវីត្រី សុខ រស្មី

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីលោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យតំណាង គឺលោកអនុនាវីទោ ស៊ី សុខគង់ ប្រធានផ្នែករដ្ឋបាល ទីបញ្ជាការជួរមុខ ពាំនាំយកថវិកា ចំនួន១០.០០០.០០០រៀល របស់មន្រ្តីអគ្គលេខាធិការដ្ឋាន មន្រ្តីទីបញ្ជាការជួរមុខ សមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) និងសប្បុរសជន យកទៅប្រគល់ជូន ដល់ក្រុមគ្រួសារសព ដើម្បីចូលរួមពិធីបុណ្យ ទក្ខិណានុប្បទាន គម្រប់ខួប៧ថ្ងៃ ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ ឧត្តមនាវីត្រី សុខ រស្មី នៅគេហដ្ឋាននៃសព ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

To Top