ភ្នំពេញ ៖ លោក គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានត្រៀមរៀបចំ ទីតាំងមួយកន្លែង សំរាប់ធ្វើជាទីផ្សារបោះដុំបន្លែ បណ្តោះអាសន្ន ជំនួសឲ្យផ្សារដើមគរ ដែលត្រូវបានបិទ។

បើយោងតាម រដ្ឋបាលខេត្តកណ្តាល នៅវេលាយប់ថ្ងៃទី១៧មេសា លោក គង់ សោភណ្ឌ័ និងក្រុមការងារជំនាញ ពាក់ពន្ធ័បានចុះពិនិត្យទីតាំង ត្រៀមសំរាប់ធ្វើជាទីផ្សារ បោះដុំបន្លែបណ្តោះអាសន្ន ជំនួសទីផ្សារដើមគរ ស្របតាមការស្នើសុំរបស់ សាលារាជធានីភ្នំពេញ ។
អាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច នៅពេលថ្មីៗនេះ ឲ្យផ្អាកលក់ដូរបណ្តោះអាសន្ន ក្នុងផ្សារដើមគរ រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨មេសា រហូតដល់ថ្ងៃទី១ ឧសភាឆ្នាំ២០២១ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយ ក្រសួងសុខាភិបាល បានរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ១០០នាក់ ៕

