ព័ត៌មានជាតិ

ស្ត្រីម្នាក់ដឹកបន្លែ យកទៅលក់ ក្នុងតំបន់ក្រហម ដោយមិនគិត ពីហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ចាន់ បណ្ឌិត អភិបាលរង ខណ្ឌទួលគោក បានឲ្យដឹងថា មានស្ត្រីម្នាក់ ជិះម៉ូតូដឹកបន្លែ ចូលទៅលក់ ក្នុងតំបន់ក្រហម ដែលកំពុងផ្ទុះជំងឺកូវីដ១៩ខ្លាំង ។

លោកអភិបាលរងខណ្ឌ បានបញ្ជាក់តាមហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ មេសានេះថា «ក្នុងដំណាក់កាលដ៏សែន ភ័យខ្លាចឆ្លងជំងឺ កាចសាហាវ កូវីដ១៩ ដែលបងប្អូនៗ ព្រួយបារម្ភផង ដុតធូបបុណ្យផ្សងឲ្យជម្ងឺនេះ រលាយបាត់សូន្យផង ប៉ុន្តែបែរជាមានស្ត្រីម្នាក់ ដឹកឥវ៉ាន់យកទៅលក់ នៅក្នុងតំបន់ក្រហម ដែលកំពុងផ្ទុះកូវីដ១៩ខ្លាំង (ផ្សារដើមគ ផ្សារនាគមាស និងភូមិមួយចំនួន នៅស្កាត់បឹងសាឡាង) » ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ មេសា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ដាក់សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ, សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ របស់សង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជាតំបន់ក្រហម ៕

To Top