ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥១១នាក់ថែមទៀត និងជាសះស្បើយចំនួន៦២នាក់។
ក្នុងនោះករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន ៥០៩ នាក់ និងអ្នកដំណើរពីបរទេស ២ នាក់ ។ ព្រមទាំងមានអ្នកស្លាប់ថ្មី១០នាក់ថែមទៀត។
ក្នុងចំណោម៥១១នាក់នេះមាននៅភ្នំពេញចំនួយ៣១៨នាក់ ព្រះសីហនុចំនួន១២៦នាក់ កណ្ដាល ចំនួន៤៤នាក់ កំពង់ចាម៥នាក់ បន្ទាយមានជ័យ៤ នាក់កំពង់ឆ្នាំង៤នាក់ កំពង់ធំ២នាក់ ស្វាយរៀង២នាក់ ត្បូងឃ្មុំ២នាក់ និងតាកែវ២នាក់។
បើតាមប្រកាសក្រសួងគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៩៣៥៩ នាក់ អ្នកជាសះស្បើយចំនួន៣២១០ នាក់
អ្នកកំពុងព្យាបាលចំនួន៦០៧២ នាក់ និងអ្នកស្លាប់អ្នកស្លាប់ចំនួន៧១ នាក់៕






