ភ្នំពេញ ៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់។
អ្នកឆ្លងកូវីដ-១៩ ចំនួន៦នាក់រួមមាន ៖ កម្មការិនីចំនួន០២នាក់ នៅស្រុកកងមាស និង ស្រុកស្រីសន្ធរ, ស្ត្រីអាយុ២២ឆ្នាំ និងម្តាយអាយុ៥២ឆ្នាំ នៅស្រុកស្រីសន្ធរ, បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ នៅស្រុកកងមាស និងអាយុ៦៥ឆ្នាំ នៅស្រុកចំការលើ ។


