ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ ភូមិចំនួន១០ និងឃុំចំនួន១ ក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ភូមិ-ឃុំ ទាំងនោះរួមមាន៖
១-ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
២-ភូមិជ័យ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
៣-ភូមិអន្លង់គគីរ និងភូមិគងជ័យ ស្ថិតនៅឃុំព្រែកកុយ ស្រុកកងមាស ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
៤-ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ
៥-ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ស្ថិតនៅឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
៦-ភូមិតាំងក្រាំង ស្ថិតនៅឃុំជាលា ស្រុកបាធាយ ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ
៧-ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕