ស៊ីដនី ៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ពលរដ្ឋ និងប្រជាជនអូស្ត្រាលី ដែលបានស្នាក់នៅក្នុងប្រទេស ឥណ្ឌា ក្នុងរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃ ដែលពួកគេមានផែនការ វិលត្រឡប់ទៅប្រទេសកំណើតវិញ នឹងត្រូវបានហាមឃាត់ មិនឱ្យចូលប្រទេស អូស្ត្រាលីនោះទេ ហើយអ្នកដែលមិនគោរព នឹងប្រឈមនឹងការពិន័យ និងជាប់ពន្ធនាគារ ។
ការប្តេជ្ញាចិត្តបន្ទាន់បណ្តោះអាសន្ន ដែលបានចេញ កាលពីល្ងាចថ្ងៃសុក្រ គឺជាលើក ទីមួយហើយ ដែលប្រទេសអូស្រ្តាលី បានធ្វើឱ្យមានបទល្មើស ព្រហ្មទណ្ឌ សម្រាប់ពលរដ្ឋរបស់ខ្លួន ក្នុងការវិលត្រឡប់ ទៅស្រុក កំណើតវិញ ។
វិធានការនេះ គឺជាផ្នែកមួយនៃវិធានការ តឹងរ៉ឹងដើម្បីបញ្ឈប់អ្នកធ្វើដំណើរ ទៅកាន់ប្រទេសអូស្រ្តាលី ពីប្រទេសដែលមាន ប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោកមួយនេះ ខណៈដែលវាកើតឡើងជាមួយនឹងការកើនឡើង នូវចំនួនករណីឆ្លងថ្មី និងការស្លាប់ ដោយសារ ជំងឺកូវីដ-១៩ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Greg Hunt បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការរឹតបន្តឹងនេះចូលជាធរមានចាប់ពីថ្ងៃទី០៣ ខែឧសភា និងការរំលោភលើបម្រាមនេះ អាចបង្កការ ពិន័យរដ្ឋប្បវេណី និងត្រូវជាប់ពន្ធនាគារ រហូតដល់ ៥ ឆ្នាំ។
លោកបានអះអាងថា“ រដ្ឋាភិបាល មិនធ្វើសេចក្តី សម្រេចទាំងនេះ ដោយស្រាលៗ នោះទេ” ប៉ុន្តែវាមាន សារៈសំខាន់ណាស់ ដែលសេចក្តីថ្លៃថ្នូរ របស់ប្រព័ន្ធសុខភាព សាធារណៈ និងប្រព័ន្ធផ្តាច់មុខ ត្រូវបានការពារ ហើយចំនួន ករណីជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលកំណត់ ដាច់ចត្ដាឡីស័ក ត្រូវបានកាត់បន្ថយមកនៅកម្រិតមួយ ដែលអាច គ្រប់គ្រងបាន “៕
ដោយ ឈូក បូរ៉ា