ព័ត៌មានជាតិ

គ.ជ.ប ចេញសេចក្តីជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយ ជូនតំណាង ជូនតំណាងពាក់ព័ន្ធ ដេីម្បីចូលរួម សង្កេតការណ៍ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ទេរសិទ្ធិរបស់ ប្រធានគណបក្សនយោបាយជូនតំណាង ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១៕

To Top