ភ្នំពេញ ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ៣នាក់ និងជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ មានរាយនាមខាងក្រោម៖
១- ឈ្មោះ នៅ គង់ណាវីន ភេទស្រី អាយុ១១ឆ្នាំ មានអាសយដ្ឋាន នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ត្រូវជាចៅរបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ នួន ហាន់។
២- ឈ្មោះ ហង្ស រ៉ង ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាន នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកដល់ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ សែន លីវ័ន្ត ភេទស្រី អាយុ២៤ឆ្នាំ មានអាសយដ្ឋាន នៅភូមិក្បាលស្ពានII សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាភរិយារបស់ឈ្មោះ ហង្ស រ៉ង។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ហើយក្រុមគ្រូពេទ្យបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ ចាប នី ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។
២- ឈ្មោះ ម៉ម ប៉ូលីន ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ ហៃ ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ យាន តាក់ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់ ឃុំយាង ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ បឿន ម៉ាប់ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ បានព្យាបាលជាសះស្បើយ ចំនួន៤៩នាក់ ស្លាប់២នាក់ និង៤៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕