ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំ ។

សូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៧ ឈានចូល ៨៨ឆ្នាំនេះ សូមសម្តេចអគ្គមហាពញាចក្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យត្រចេះត្រចង់ ក្នុងបេសកកម្មប្រវត្តសាស្ត្រឧត្តុង្តឧត្តម ដើម្បីរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
សូមសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
