ព័ត៌មានជាតិ

អបអរសាទរ ! CEO Millionaire Power Team ដាក់សម្ពោធជាផ្លូវការ ដោយជោគជ័យ បន្ទាប់ពីទទួលបានការឯកភាព និងគាំទ្រពី CEO Master Club

ភ្នំពេញ ៖ CEO Millionaire Power Teams ត្រូវបានបង្កើតឡើង ដើម្បីជួយដល់សមាជិក CEO Master Club ឱ្យកាន់តែមានសេចក្ដីសុខ សុភមង្គលគ្រួសារ កាន់តែមានការរីកចម្រើនក្នុងអាជីវកម្ម ព្រមទាំងបង្កើតសេចក្ដីស្រឡាញ់ ក្នុងចំណោមសមាជិកទាំងអស់។

ការសម្ពោធជាផ្លូវការត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ តាមប្រព័ន្ធ Zoom និងមានការផ្សាយផ្ទាល់ នៅលើទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ CEO Master Club ដោយមានការចូលរួមជាអធិបតីភាពពីលោកគ្រូ អោម សេងបូរ៉ា , លោកគ្រូ ស៊ាន ធនិន្ទ រួមទាំងថ្នាក់ដឹកនាំក្រុម និងសមាជិក សមាជិការជាច្រើនរូបផងដែរ។

បើយោងតាម លោក ថន ណារ៉េត (សង្ហា) ប្រធានក្រុមប្រតិបត្តិ បានដឹកនាំ និងផ្តួចផ្តើម ក្នុងការបង្កើតក្រុម CEO Millionaire Power Team ប្រកបដោយជោគជ័យ និងជាកំណត់ត្រាដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ស្ថាប័ន CEO Master Club ដែលរូបលោក អាចបង្ករលក្ខណៈងាយស្រួល ដល់សមាជិកទាំងអស់ក្នុងការជួបជុំគ្នា និងអាចជួយគ្នាទៅវិញទៅមក សំដៅឱ្យកាន់តែមានភាពរីកចម្រើនក្នុងអាជីវកម្ម បង្កើនប្រាក់ចំណូល និងកសាងសុភមង្គលក្នុងគ្រួសារ។

តាមរបាយការណ៍ CEO Millionaire Power Team បានកកើតឡើង ពីសមាជិក១៩នាក់ និងមានសមាជិក២៦នាក់ ក្នុងបច្ចុប្បន្ន។ តាមផែនការ នឹងកៀរគរសមាជិកឱ្យបានពី៣០នាក់ ទៅ៥០នាក់នៅចុងឆ្នាំ២០២១នេះ។

លោកគ្រូ អោម សេងបូរ៉ា ស្ថាបនិកCEO Master Club បានសម្ដែងការអបអរសាទរចំពោះការបង្កើតក្រុមនេះឡើង និងកោតសរសើរដល់ លោក សង្ហា ដែលជាប្រធាន ក្រុមប្រតិបត្តិ CEO Millionaire Power Team និងសមាជិកសមាជិការទាំងអស់ ដែលខិតខំប្រឹងប្រែងចងក្រង ជាក្រុម ដើម្បីជួយគ្នាជាពិសេស នៅក្នុងដំណក់កាលកូវីដ១៩នេះ ដែលទាមទារសហគ្រិនទាំងអស់ មានសាមគ្គីភាព និងជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក បាន យ៉ាងល្អ ឥតខ្ចោះ ជា គំរូសម្រាប់ក្រុម Power Team ដ៏ទៃទៀត ។

លោកចាត់ទុកថា នេះក៏ជាការចូលរួមចំណែកបំពេញ នូវទស្សនៈវិស័យរបស់ CEO Master Club ផងដែរ ដែលតែងតែចង់ឃើញប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាន ឆាប់រហ័ស ចូលរួមកសាងសេចក្ដីសុខគ្រួសារ និងចូលរួមកិច្ចការសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកគ្រូ អោម សេងបូរ៉ា អះអាងថា សេដ្ឋកិច្ចរបស់ប្រទេសជាតិរឹងមាំ មិនមែនពឹងលើតែសហគ្រិនមកពី ក្រៅប្រទេសនោះទេ។ ប៉ុន្តែក៏អាស្រ័យលើសហគ្រិនក្នុងស្រុកផងដែរ តាមរយៈការបង្កើតការងារ ជាច្រើនទៀត ជូនដល់ប្រជាពលរដ្ឋ។ ជាពិសេសសហគ្រិន បានចូលរួមចំណែក ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សជំនាន់ តាមរយៈបទពិសោធន៍ការងារ ព្រមទាំងចូលរួមចំណែក បង់ពន្ធចូលរដ្ឋ ដែលជាចំណូលជាតិ។

ក្រៅពីចូលរួមជាអធិបតីហើយនោះ ស្ថាបនិក CEO Master Club លោកគ្រូ អោម សេងបូរ៉ា និង លោកគ្រូ ស៊ាន ធនិន្ទ ក៏បានឆ្លៀតយកឱកាសដ៏កម្រ នៃការសម្ពោធក្រុម CEO Millionaire Power Team ធ្វើការចែករំលែកនូវទស្សនទានល្អៗ ជាច្រើនដល់សមាជិក សមាជិការទាំងអស់ ដែលបានចូលរួម ជាប្រយោជន៍សម្រាប់ការដឹកនាំ គ្រប់គ្រង អាជីវកម្ម និងការកសាងសុភមង្គលគ្រួសាររៀងៗខ្លួនផងដែរ។

សូមបញ្ជាក់ថា បេសកកម្ម របស់CEO Master Club បានដំណើរការប្រមាណ១១ឆ្នាំហើយ ក្នុងការជួយដល់ម្ចាស់អាជីវកម្ម ឱ្យមានការរីកចម្រើន ពីលក្ខណៈគ្រួសារ ទៅជាអាជីវកម្មស្តង់ដារ និងមានសមាជិកអចិន្ត្រៃយ៍ទូទាំងប្រទេសជាង១៤០០នាក់ ៕

To Top