ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះវិហារ រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣នាក់ ជាអ្នកមកពីកម្មវិធីភ្ជាប់ពាក្យ កូននៅខេត្តកំពត


ភ្នំពេញ៖ ក្រុមស្រាវជ្រាវនិងវាយតម្លៃ ហានិភ័យជំងឺកូវីដ១៩ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីឆ្លើយតប បន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ,មន្ទីរពេទ្យបង្អែកជាំក្សាន្ត , មន្ត្រីមណ្ឌលសុខភាពស្រអែម ,មន្ត្រីមណ្ឌលសុខភាពសម្តេចជាស៊ីម និងមានការចូលរួម សហការណពីអាជ្ញាធរដែនដី បានចុះវាយតម្លៃហានិភ័យ ដល់អ្នកពាក់ពន្ធ័ ជាមួយអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ថ្ងៃទី២៩ខែ ឧសភា ឆ្នាំ២០២១ ចំនួន២នាក់ មកពីខេត្តកំពត ដែលបានមកចូល រួមក្នុងកម្មវិធីភ្ជាប់ពាក្យកូន កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រុមការងារបានស្រាវជ្រាវ រកឃើញអ្នកពាក់ពន្ធ័ផ្ទាល់ សរុបចំនួន៤៤ នាក់ និងអ្នកពាក់ព័ន្ធប្រយោល ចំនួន១២២ នាក់ ។

ក្រុមការងារបានយកសំណាក ដោយធ្វើតេស្ត៏រហ័សដល់អ្នកពាក់ព័ន្ធផ្ទាល់ទាំង ៤៤នាក់ ជាលទ្ធផលមានអ្នកផ្ទុកវិជ្ជមានកូវីដ១៩ចំនួន ៣នាក់ រួមមាន ៖១,ឈ្មោះ យោន សូយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ ២,ឈ្មោះ អៀង សូជីង ភេទស្រី អាយុ២១ ឆ្នាំ
៣,ឈ្មោះ លឹម ស្រីលីន ភេទស្រី អាយុ ៥ឆ្នាំ អ្នកទាំង៣រស់នៅ ភូមិស្រអែម និងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ពួកគាត់ទាំង៣នាក់ត្រូវបានបញ្ជូនមកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ដោយថាក់នៅអាគារដាច់ដោយឡែក ។

អ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកទាំង៣ ខាងលើបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ចំណែកទីតាំងដែលពាក់ពន្ធ័មានចំនួន ៤កន្លែង ក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងបិទខ្ទប់ ជាបណ្តោះអាសន្នផងដែរ ៕

To Top