ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល ខ្លួននឹងប្តេជ្ញាដំឡើង ថាមពលពន្លឺព្រះអាទិត្យ ចំនួន៤៥០មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០២២ ខាងមុខនេះ ។
តាមគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា អូស្ដ្រា លីគាំទ្រ ថាមពលពន្លឺព្រះអាទិត្យ ចំនួន៤៥០មេហ្គាវ៉ាត់ នៅកម្ពុជា ក្នុងឆ្នាំ២០២២ ខាងមុខ។
ស្ថានទូតបន្ដថា តាមការសិក្សា ដែលឧបត្ថម្ភដោយ រដ្ឋាភិបាល អូស្ត្រាលី ព្រះអាទិត្យ គឺជាប្រភពថាមពលមួយក្នុង ចំណោម ថាមពលនានា ដែលសន្សំសំចៃបំផុត និងមិនប៉ះពាល់បរិស្ថាន នៅលើផែនដី ។ កម្ពុជាមានពន្លឺព្រះអាទិត្យច្រើន ដែលអាចប្រើដើម្បីផលិត ថាមពលពន្លឺព្រះអាទិត្យ រហូតដល់៤៤.០០០ មេហ្គាវ៉ាត់ ។
ស្ថានទូតអូស្ដ្រាលី លើកឡើងថា «រដ្ឋាភិបាលកម្ពុជា បានទទួលយកថាមពលពន្លឺព្រះអាទិត្យ កម្រិតសំរាប់ ប្រើប្រាស់ជាអាស្រ័យ និងប្តេជ្ញាដំឡើង ថាមពលពន្លឺ ព្រះអាទិត្យចំនួន ៤៥០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០២២»។
ស្ថានទូត បន្ថែមថា «អូស្ត្រាលីសូមសរសើរចំពោះគោលដៅនេះ ហើយកម្មវិធីវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ របស់យើង ជាមួយថវិកា ៤៩លាន ដុល្លាអូស្ត្រាលី កំពុងជួយវាយតម្លៃ សក្តានុពលថាមពលកកើតឡើងវិញ របស់ប្រទេសនេះ រាប់ទាំងថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី ព្រមទាំង រៀបចំយុទ្ធសាស្ត្រថាមពល កកើតឡើងវិញជាលើកដំបូង របស់កម្ពុជាផងដែរ» ៕