ព័ត៌មានជាតិ

រដ្ឋមន្ដ្រីបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្តជំរុញពលរដ្ឋធ្វើអនាម័យ ដាំដើមឈើ និងវេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បានស្នើអភិបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យ ដាំដើមឈើ និងគ្រប់គ្រងទុកដាក់វេចខ្ចប់សំណល់រឹងត្រឹមត្រូវ ចៀសវាងដុត ឬបោះចោល ធ្វើឲ្យប៉ះពាល់ មនុស្ស សត្វ និងបរិស្ថាន។

តាមសេចក្ដីណែនាំរបស់ ក្រសួងបរិស្ថាន ស្ដីពី «ការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា» ចេញ ផ្សាយថ្មីៗនេះ លោក សាយ សំអាល់ បានថ្លែងថា «រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សូមចូលរួមផ្ស ព្វផ្សាយដល់ប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការគ្រប់គ្រង ទុកដាក់និងវេចខ្ចប់សំ ណល់រឹងសំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឲ្យបានត្រឹមត្រូវ ចៀសវាងការដុត ឬបោះចោលមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងគុណភាពបរិស្ថាន»។

លោក បន្ដថា ក្រសួង-ស្ថាប័ន គ្រឹះស្ថាននានា សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ត្រូវចូលរួមផ្សព្វផ្សាយតាមរយៈសក ម្មភាពអប់រំផ្សេងៗ ដូចជា ៖ ការនិពន្ធអត្ថបទ ការប្រកួតផ្ទាំងរូបភាពនៅក្នុងសាលារៀន ការដាំដើមឈើ ការកែច្នៃនានា យុទ្ធនាការសម្អាត និងចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅបរិរវណអង្គភាពរបស់ខ្លួន។

លោករដ្ឋមន្ដ្រី បន្ថែមថា រមណីដ្ឋាន មជ្ឈមណ្ឌលកំសាន្ដ ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវយកចិត្តទុកដាក់លើការគ្រ ប់គ្រង សំរាម សំលាល់រឹង និងសំលាល់រាវឲ្យបានត្រឹមត្រូវ ហើយចូលរួមធ្វើអនាម័យ សន្សំសំចៃថាមពល និងការពារថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ៕

To Top