ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែង រកឃើញអ្នកដំណើរពី​ ខេត្តកណ្ដាល ម្នាក់ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីថ១៩ ម្នាក់ ដែលធ្វើដំណើររួមគ្នាជាមួយក្រុមការងារ ក្នុងរថយន្ដដឹកសម្ភារៈជាប្រភេទទុយោទឹក ចេញពីស្រុកស្អាង ខេត្តកណ្ដាល ដើម្បីចែកចាយតាមណ្ដាខេត្តនានា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ចាក់ថា អ្នកវិជ្ជមានកូវីដ១៩ មានឈ្មោះ លី ប៉ូរ៉ែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋាននៅភូមិរកាខ្ពស់ ឃុំស្អាង ស្រុកស្អាង ខេត្តកណ្ដាល។

ចំពោះអ្នកពាក់ព័ន្ធសិទ្ធស្នាលចំនូន៣នាក់ ដែលបានរួមដំណើរ ក្នុងរថយន្ដជាមួយ ត្រូវបានក្រុមគ្រូពេទ្យ យកសំណាករកជំងឺកូវីដ១៩ ដោយឧបករណ៍ តេស្ដរហ័ស ជាលទ្ធផលដំបូង គឺអវិជ្ជមានទាំង៣នាក់ និងត្រូវដាក់សម្រាកនៅមណ្ឌលចត្តាឡីស័ក ក្រុងស្ទឹងត្រែង ដើម្បីតាមដាន សុខភាពតាម បច្ចេកទេស និងវិធានការសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន១០នាក់។

To Top