ព័ត៌មានជាតិ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅស្រុកកោះសូទិន

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានចូលរួមអមដំណើរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញ ចុះពិនិត្យមើលហេដ្ឋា រចនាសម្ព័ន្ធនានា និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាមបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង អភិវឌ្ឍជនបទ ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន មានដូចជា សាលាឆទាន , ផ្លូវបេតុង ,ទំនប់បង្ហៀរ , លូប្រអប់។ ល ។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចការសាងសង់បាន១០០ ភាគរយហើយ។

ផ្ទាំងពាណិជ្ជកម្ម

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឲ្យដឹងដែរថា បន្ទាប់ពីអញ្ជើញពិនិត្យសមិទ្ធផលខាងលើ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសាការី បានបន្តអមដំណើរ សម្ដេចវិបុលសេនាភក្តី អញ្ជើញចុះសួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើត របស់សម្ដេច នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ។

ជាមួយគ្នានោះដែរ សម្ដេចវិបុលសេនាភក្តី បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវចូលរួមអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីវីរុសកូវីដ-១៩ កុំឲ្យបន្តកើតមាននៅ ក្នុងសហគមន៍៕

To Top
×