ព័ត៌មានជាតិ

អ៊ីរ៉ង់ ទទួលបាន សិទ្ធិបោះឆ្នោតនៅមហាសន្និបាតយូអិនឡើងវិញ ក្រោយបង់ពន្ធបំណុលរួច

តេអេរ៉ង់៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានង្យដឹងថា ប្រទេសអ៊ីរ៉ង់ បានទទួលសិទ្ធិបោះឆ្នោតរបស់ខ្លួនឡើងវិញ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីការបង់ពន្ធមួយផ្នែកដោយបំណុល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 លោក Farhan Haq អ្នកនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា“ ខ្ញុំអាចបញ្ជាក់ប្រាប់អ្នកនៅថ្ងៃនេះថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានបង់ប្រាក់អប្បបរមា ដែលត្រូវបង់ ហើយមិនស្ថិតក្រោមមាត្រា ១៩ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទៀតនោះទេ”។

 មាត្រា ១៩ បានចែងថា រដ្ឋជាសមាជិក មិនអាចបោះឆ្នោតនៅក្នុងមហាសន្និបាតបានទៀតទេប្រសិន បើមានរយៈពេលយ៉ាងតិច ២ ឆ្នាំក្នុងបំណុល ដែលបង់សម្រាប់សមាជិកភាព។

 លោក Majid Takht Ravanchi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ បានសរសេរនៅថ្ងៃសុក្រថា ប្រទេសរបស់លោកត្រូវតែតស៊ូអស់រយៈពេល ៦ ខែ សម្រាប់ការបង់ពន្ធរបស់ខ្លួនដែលជាលទ្ធផលនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

លោកបានអះអាងថា “ ទណ្ឌកម្មខុសច្បាប់របស់សហរដ្ឋអាមេរិក មិនត្រឹមតែបានធ្វើឱ្យប្រជាជនរបស់យើង បាត់បង់ថ្នាំបង្កាប៉ុណ្ណោះទេ ពួកគេក៏បានរារាំងអ៊ីរ៉ង់ មិនអោយបង់ថ្លៃពន្ធរបស់យើងទៅអង្គការសហប្រជាជាតិផងដែរ ទណ្ឌកម្មត្រូវតែលុបចោលឥឡូវនេះ”៕

ដោយ ឈូក បូរ៉ា

To Top