ព័ត៌មានជាតិ

ថ្ងៃទី១៩ មិថុនា ! វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន ដូសទៀត នឹងមកដល់ កម្ពុជា

នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់ វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់សាំង កូវីដ-១៩ នឹងមកដល់កម្ពុជាបន្ថែមទៀត ដើម្បីសម្រុកចាក់ជូនប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី ឱ វណ្ណឌីន បានលើកឡើងបែបនេះ ក្នុងពិធី ប្រគល់ថវិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០រៀល ជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ា ក់ សាំងកូវីដ-១៩ ទី៣លាន គឺអ្នកស្រី ស៊ុ សំអឿន រស់នៅខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១៕

To Top