ព័ត៌មានជាតិ

បិទខ្ទប់ផ្សារសំរោង ខេត្តឧត្ដរមានជ័យ ក្រោយរកឃើញ ពាក់ព័ន្ធ អ្នកជំងឺកូវីដ

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ទីតាំងផ្សារសំរោង ស្ថិតនៅភូមិ សង្កាត់សំរោង ក្រុងសំរោង ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធ និងករណីអ្នកមានជំងឺកូវីដ ១៩ ឈ្មោះ ជាវីរៈ ភេទប្រុសអាយុ២៩ឆ្នាំ មានអាស្រ័យដ្ឋាន នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top