ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤០នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៣៣នាក់ និងជាពលករ មកពីប្រទេសថៃ ចំនួន៧នាក់ និងមានករណី ជាសះស្បើយ៧នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៧៩៦នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ចំនួន៣៥២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៤៣៦នាក់ និងស្លាប់៨នាក់៕



