Covid-19

សម្តេចតេជោ បញ្ជាឲ្យយកឈើខុសច្បាប់ ចាប់បាន មកធ្វើក្តារមឈូស សម្រាប់អ្នកស្លាប់ ដោយកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យលោក សៅ សុខាបញ្ចេញឈើខុសច្បាប់ចាប់បានកន្លងមក យកមកធ្វើក្តារមឈូសសម្រាប់អ្នកស្លាប់ ដោយសារកូវីដ១៩។

សម្តេចថា “សៅ សុខាត្រូវមើល ដោយយកឈើចាប់បានកន្លងមក មកធ្វើក្តារមឈូស ឈើនៅណាខ្លះ ជំរុញការរឹបអូសឲ្យរហ័ស តែយ៉ាងណាកុំឲ្យយកទៅកប់សូម្បីមឈូសក៏គ្មាន បូជាមឈូសក៏គ្មាន” ។

សម្តេចបន្តថា អាជ្ញាធរនៅតាមបណ្តាខេត្តត្រូវទិញក្តារមឈូសយកមកស្តុកទុក យ៉ាងហោចទិញ៨០ភាគរយយកមកទុក៕

To Top