ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សូមជម្រាបជូនដំណឹងថា ឈ្មោះ រី ធារិទ្ធ ប្រុស ៤១ឆ្នាំ មានទីលំនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបមកពីប្រទេសថៃ ក្រុមការងារបានយកគាត់ មកធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យនិមិត្ត នៅវេលាម៉ោង ១២.៣០នាទីយប់ គាត់បានរត់ចេញពីមណ្ឌលវិញ មិនដឹងទៅទីណា បើបងប្អូនណាឃើញឈ្មោះ ឬភិនភាគមនុស្សខាងលើនេះ សូមជួយផ្ដល់ព័ត៌មានទៅអាជ្ញាធរនៅទីនោះផង ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
