ភ្នំពេញ៖ ក្រោយលេចលឺព័ត៌មាន តាមបណ្ដាញសង្គមជាបន្តបន្ទាប់ ថាប្រទេសថៃគ្រោងសាងសង់ប្រាសាទដូចយកគំរូតាមប្រាសាទអង្គរវត្តដែលជាទ្រព្យសម្បត្តិរបស់ដូនតាខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ៗនិងប្រកាសដាច់អហង្ការថា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិដូនតាយើងនោះឡើយ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៦ ខែ កក្កដា នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ចេញប្រតិកម្មថា”សៀមមិនចោលមាយាទអាក្រក់
យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្សក្នុងពិភពលោកផង
ពីព្រោះថាពិភពលោកស្គាល់ច្បាស់ណាស់អំពីកេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរខ្លាំងរហូតវ៉ៃ
សៀមខ្ទិចម្តងជាពីរដងហើយក្នុងប្រវត្តិសាស្រ្តដូច្នេះសៀមឈប់ដេកស្រម៉ៃលួចកេរ្តិ៍ខ្មែរទៀតទៅ អ្នកលួចមិនបានទេក្នុងសម័យនេះ ពីព្រោះខ្មែរមិនទាន់អស់អ្នក ស្នេហាជាតិនៅឡើយទេ”។

លោក ពេជ្រ ស្រស់ បានសង្កត់ធ្ងន់ថា”កាលពីឆ្នាំជាង 2000 សៀមខ្ទិចស្ថានទូតម្តង
ហើយ ដោយសាររឿងអង្គរវត្តនឹង សូមកុំទាន់ភ្លេចអីណា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នកលួចចម្លងទ្រព្យសម្បត្តិ ដូនតាយើងនោះឡើយលួចមិនបានរបស់ពិត បែរទៅជាចម្លងយក ពិតជាចោរគ្មានភាពខ្មាស់អៀនមែន”។
សូមរំលឹកថាប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ នោទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក៕

