ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការឡើងថ្លៃមុខទំនិញ និងសាំងស្របពេលកូវីដ១៩ មិនធូរស្រាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់
ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូលបង់ធនាគារ ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងបន្ថែមថា”រាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវគោលនយោបាយ ដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីបន្ធូរបន្ថយដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋខ្មែរយើងក្នុងកាលៈទេសៈនេះ។
ដោយនៅក្នុងសេចក្តីប្រកាស របស់ក្រសួងពាណិជ្ជកម្មទាក់ទងប្រេងសាំង ដែលមានតម្លៃ4100រៀល ក្នុងមួយលីតនេះគឺជាសញ្ញាបញ្ជាក់ថា ទំនិញឡើងថ្លៃខ្ពស់ គឺផ្ទុយពីពលរដ្ឋខ្មែរ រកប្រាក់ចំណូលបានទាបនៅក្នុងកាលៈទេសៈនេះ ហើយនឹងជះឥទ្ធិពលអាក្រក់ដល់ជីវភាព របស់ប្រជាពលរដ្ឋខ្មែរតែម្តង”៕