Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ១៥៥នាក់ និងជាសះស្បើយ៨៦នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥៥នាក់ថ្មី និងមានករណីជាសះស្បើយ៨៦នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៥៥៩នាក់ និងកំពុងសម្រាកព្យាបាល៩៣៧នាក់ ស្លាប់២៨នាក់៕

To Top