ភ្នំពេញ ៖ ស្ថិតក្នុងព្រះរាជហឫទ័យ ខ្វាយខ្វល់ និងទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ប្រជានុរាស្រ្តជាកូន ចៅ ចៅទួត ព្រមទាំង គោរពដង្ហែ តាមព្រះរាជ លំអាន ដ៏ឧត្តុង្គ ឧត្តម នៃព្រះករុណា ព្រះ វររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នាវេលា ព្រឹកថ្ងៃអង្គារ៍ទី ២៧ ខែកក្កដា ឆ្នាំ ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិ ខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជា ទី គោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេច សព្វព្រះរាជ ហឫទ័យ ប្រោស ព្រះ រាជទាន ព្រះរាជអំណោយ ដ៏ ថ្លៃថ្លាជូន អ្នកជំងឺកូវីដ-១៩ និងក្រុម គ្រូពេទ្យ នៅមណ្ឌលព្យាបាល ជំងឺកូវីដ សែនសុខ ២ ។
អំណោយ រួម មាន :
-ម៉ាស់ ព្រះរាជទាន ចំនួន ៥,០០០ ម៉ាស់ ជូនកូន ចៅ ចៅទួត អ្នកជំងឺកូវីដ -១៩
-ទឹកបរិសុទ្ធ និងភេសជ្ជៈ សរុបចំនួន ៦០កេស ជូនក្រុមគ្រូពេទ្យ និងបុគ្គលិក នៅមណ្ឌលព្យាបាល ជំងឺ កូវីដ- ១៩ សែនសុខ ២ តាម រយៈ សម្តេច រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និងជាព្រះស្ថាបនិក មូលនិធិមុទិតា នាព្រះដំណាក់ វិមានឯករាជ្យ ។


ឆ្លៀតក្នុងឱកាស នេះដែរ សម្តេច ព្រះ ស្ថាបនិកមូលនិធិ បាន សព្វព្រះ ហឫទ័យ ប្រទាននូវអំណោយសប្បុរសធម៌ បន្ថែម រួមមាន:
-ជូនក្រុម គ្រូពេទ្យ និងបុគ្គលិក ទាំងអស់ នៅក្នុងមណ្ឌល ព្យាបាល ជំងឺកូវីដ សែនសុខ ២ នូវមីកំប៉ុង ចំនួន៣៦០កំប៉ុង សាប៊ូកំចាត់ មេរោគ ចំនួន ១០៨ដបនិង កាហ្វេ ចំនួន ១០កញ្ចប់ធំ ៕
