Covid-19

អបអរសាទរ! ខេត្តកំពង់ស្ពឺ មានអ្នកជំងឺកូវីដ ជាង១០០នាក់ បានជាសះស្បើយ

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន១៣៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈគ្មានករណីឆ្លងនិងស្លាប់ថ្មីនោះទេ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2021នេះ អ្នកជំងឺ covid-19 ក្នុងខេត្តកំពង់ស្ពឺយើងចំនួន 136នាក់ បានជាសះស្បើយ បច្ចុប្បន្នយើងមានអ្នកជំងឺចំនួន362នាក់ កំពង់ព្យាបាលនាក់។ ប៉ុន្តែថ្ងៃនេះមិនមានអ្នកឆ្លងថ្មីទេ។ ហើយក៏មិនមានអ្នកស្លាប់ដែរ»។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៩៦៥នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ៣.៤៩៥នាក់ និងកំពុងសម្រាកព្យាបាល៣៦២នាក់ ស្លាប់៩២នាក់។

To Top