ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២២នាក់ថ្មី និងមានករណីស្លាប់៣នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០៣០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ២.៦៣២នាក់ និងកំពុងសម្រាកព្យាបាល ៣៥០នាក់ ស្លាប់៤៨នាក់ ៕