ព័ត៌មានជាតិ

ឱកាសគម្រប់ខួប ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ! ចៅស្រី ហ៊ុន ពេជ មុន្នីលីណា សូមបួងសួងដល់វត្ថុស័ក្តិតាមជួយថែរក្សា សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ក្នុងឱកាសចម្រើនអាយុគម្រប់ខួប ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា ចៅស្រី ហ៊ុន ពេជ មុន្នីលីណា ហៅអូន មាស សូមបួងសួងដល់វត្ថុស័ក្តិក្នុងលោក តាមជួយថែរក្សាប្រសិទ្ធពរជ័យ ដល់លោកតា សូមឲ្យជួបតែសេចក្ដីសុខ សុខភាពល្អ កម្លាំងមាំមួន អាយុវែង ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងប្រជាជន ទាំងអស់ ទទួលបាននូវសន្ដិភាពជារៀងរហូត។

លិខិតសរសេរផ្ទាល់ដៃរបស់ ចៅ មាស ផ្ញើជូនលោកតា បានរៀបរាប់ថា «ពីចៅ ហ៊ុន ពេជមុនី្នលីណា ហៅអូន មាស ចៅស្រលាញ់ លោកតា និងម៉ាក់យាយ ណាស់ លើសពីអ្វីទាំងអស់នៅក្នុងលោក»។

ចៅ មាស សរសេរទាំងសេចក្ដីរីករាយ ទៀតថា ចៅគូររូប លោកតា និងចៅ តំណាងសេចក្ដីស្រលាញ់របស់ចៅចំពោះ លោកតា និងម៉ាក់យាយ ហើយចៅសូមបួងសួងឲ្យកូវីដ-១៩ ដែលកំពុងរាលដាលដល់ប្រជាជននេះឲ្យឆាប់រលាយអស់ក្នុងលោក ពេលឆាប់ៗខាងមុខនេះ៕

To Top