នយោបាយ

ទូតកម្ពុជា ប្រចាំអាមេរិក ខកចិត្តយ៉ាងខ្លាំង ចំពោះអត្ថបទ នយោបាយ ដែលចេញផ្សាយដោយ VOA

ភ្នំពេញ ៖ អ្នកនាំពាក្យរបស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានសម្តែងនូវការរំខានចិត្តចំពោះអត្ថបទ នយោបាយក្រោមចំណងជើង «សកម្មជនមើលឃើញអនាគតមិនល្អ នៃសិទ្ធិមនុស្សនៅកម្ពុជា និងទទូច ឲ្យធ្វើសកម្មភាពបន្ថែម» ដែលបានផ្សព្វផ្សាយក្នុងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ភាសាខ្មែរ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្ដីថ្លែង ការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំអាមេរិក នាថ្ងៃទី៧ សីហា នេះ អ្នកនាំពាក្យ បានកត់សម្គាល់ថា ការពណ៌នា របស់អ្នកនិពន្ធអំពីការ ជួបសន្ទនាគ្នា តាមប្រព័ន្ធអ៊ីនធើណែត របស់បុគ្គលមួយចំនួនថា «ជាមហាសន្និបាតកំពូលខ្មែរ ឯនាយសមុទ្រ» ការចាត់ទុកការ លើកឡើងរបស់បុគ្គលថា ជារបស់ «ក្រុមសកម្មជនសហគមន៍ខ្មែរ នៅក្រៅប្រទេស» ការដកស្រង់ «ការវាយប្រហារ ចំពោះរាជរដ្ឋាភិបាលកម្ពុជា» ដោយធ្វើអត្ថាធិប្បាយបំពងបន្ថែម ហើយនិងការលើកឡើង នូវព័ត៌មាននានា ដើម្បីគាំទ្រដល់ការវាយប្រហារទាំងនោះ បានឆ្លុះបញ្ចាំងឲ្យឃើញពី «ជំហរនយោបាយ» និងកំរិតវិជ្ជាជីវៈសារព័ត៌មាន របស់អ្នកនិពន្ធ ។

ផ្ទាំងពាណិជ្ជកម្ម

ផ្អែកលើកត្តា ដែលបានលើកឡើងខាងលើនេះ អ្នកនាំពាក្យស្ថានទូត យល់ឃើញថា «មិនចាំបាច់ ធ្វើការឆ្លើយបំភ្លឺ ចំពោះអត្តបទនយោបាយនេះឡើយ»៕

To Top