នយោបាយ

លោក សយ សុភាព៖ ខ្មែរយើងពេលនេះ រួមគ្នា កុំឱ្យប្រទេសស៊ីពែរ អាមេរិក មកអូសទាញឱ្យទៅជាមួយ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ខ្មែរយើងពេលនេះរួមគ្នា កុំឱ្យប្រទេសស៊ីពែរ អាមេរិកមកអូសទាញឱ្យទៅជាមួយ។

លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់ពីសង្កេតឃើញថា ដោយកត្ថាភូមិសាស្រ្តនយោបាយ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន វៀតណាមដែលជាសត្រូវ ស៊ីសាច់ហុតឈាម ជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមឥណ្ឌូចិន បានប្រែក្លាយទំនាក់ទំនងដ៏ជូចត់របស់ខ្លួន ទៅជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ។

នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «ខ្មែរយើងពេលនេះរួមគ្នា កុំឱ្យប្រទេសស៊ីពែរ អាមេរិក មកអូសទាញឱ្យទៅជាមួយ! ប្រវត្តិសាស្រ្តថ្មីៗ បានបង្ហាញឱ្យយើងឃើញហើយ ដើម្បីបង្រួបបង្រួមជាតិសាសន៏ ទឹកដីរបស់គេ គេបបួលយើងឱ្យបង្កើតសហព័ន្ធស្អីគេនោះ ក្រោមរូបភាពទាមទារឯករា្យ តែទីបំផុតគេបោកយើង ដោយគេបង្រួមទឹកដី និងជាតិសាសន៏គេសោះ។ ចំណែកខ្មែររងគ្រោះ ស្លាប់ រងទុក្ខវេនា ប្រទេសស្ទើររលាយ»។

លោក សយ សុភាព បន្តថា «ឥឡូវគេកំពុងល្អូកល្អើនជាមួយគ្នាឡើងវិញ ហើយពោលពាក្យ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតផង។ យ៉ាងណាក៏ដោយកុំមកបោកខ្មែរម្តងទៀត។ ខ្មែរក៏នឹងមិនឱ្យ អ្នកមកបោកដែរ។ ពេលនេះ អ្នកឯងទាំង២នាក់ ឆ្វេងស្តាំអស់ឥទ្ធិពលលើខ្មែរ ហើយ»។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ក៏បានរំលឹកនិងរំលេច នូវទស្សនៈវិជ្ជានយោបាយ របស់មេដឹកនាំយើង គឺ«២៩ ធ្នូ ១៩៩៨» នយោបាយ ឈ្នះ ឈ្នះ ហើយ យើងបានបង្កើតឱ្យមានចំណង មហាមិត្តដែកថែបជាមួយចិន ដែលរួមគ្នាការពារ មិនឱ្យដានប្រវត្តិសាស្ត្រ វិលមកសារជាថ្មី បានជាដាច់ខាត៕

To Top