ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧១នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់ និងស្លាប់ម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៣០នាក់ និងកំពុងសម្រាកព្យាបាល១.១២៥នាក់ ស្លាប់៦១នាក់៕






